ꜱᴏᴛʜᴇᴀʀᴇᴀᴄʜ ᴛʀᴀᴠᴇʟʟᴇʀ
𝒢𝑜𝒾𝓃𝑔 𝓉𝑜 𝒸𝒶𝓂𝓅𝒾𝓃𝑔 𝒾𝓈 𝑔𝑜𝒾𝓃𝑔 𝓉𝑜 𝒽𝑜𝓂𝑒
សូមស្វាគមន៍ មកកាន់គេហទំព័ររបស់យើងខ្ញុំ ។
អ្នកទាំងអស់គ្នាអាចស្វែងរក Link ដើម្បីចូលទៅកាន់
Social Media Plateform នានា
ព្រមទាំងមើលមាតិកាដែលខ្ញុំបានផលិតដូចជារូបភាព និងវីដេអូជាដើម ។
អ្នកណាគេហ្នឹងឈ្មោះ គួរ សុធារាជ ?
ខ្ញុំឈ្មោះ គួរ សុធារាជ បច្ចុប្បន្នខ្ញុំជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ ឬអាចហៅម្យ៉ាងទៀតថា កម្មករកូដ ។ ខ្ញុំជាអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ បានបញ្ចប់បាក់ឌុបនាឆ្នាំ ២០១០ និងបានបន្តការសិក្សា បរិញ្ញបត្រជំនាញព័ត៌មានវិទ្យានៅ សកវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងបញ្ចប់នៅឆ្នាំ ២០១៤។ ខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន នាឆ្នាំ ២០២២ នៅសកវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ។
ពេលទំនេរពីការងារខ្ញុំចូលចិត្តចំណាយពេលវេលាដើរលេង តាមកន្លែងកម្សាន្តនានាបែបលក្ខណៈបោះជុំរុំ ដើរព្រៃ ឡើងភ្នំ ទៅកោះ ចម្អិនអាហារញាំដោយខ្លួនឯង ។
សាកថ្មជីវិត ផ្សារភ្ជាប់ជាមួយធម្មជាតិ
ចាកចេញពីសម្លេងរំខាននៅក្នុងទីក្រុង ហើយស្វែងរកសន្តិភាពក្នុងផ្លូវចិត្តរបស់អ្នក ភ្ជាប់ខ្លួនអ្នកទៅក្នុងភាពស្ងប់ស្ងាត់នៃធម្មជាតិ បោះតង់ឲ្យចំកណ្តាលទេសភាពព្រៃភ្នំសម្រាកលំហែកាយជាមួយភាពស្ងប់ស្ងាត់ ទុកឱ្យភាពតានតឹងរលាយបាត់។ #CampingInNature #ForestRetreat #RelaxationGoals
សូមបញ្ឈប់សំលេងរំខានសាធារណៈ!
តើអ្នកធុញទ្រាន់នឹងការហ៊ុំព័ទ្ធដោយសំឡេងរំខានជាប្រចាំពេលអ្នកចេញក្រៅទីសាធារណៈជាពិសេសតំបន់ធម្មជាតិមែនទេ? វាដល់ពេលហើយដើម្បីទាមទារសន្តិភាព និងភាពស្ងប់ស្ងាត់ឡើងវិញនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដោយប្រកាន់ជំហរប្រឆាំងនឹងសំឡេងរំខានដែលមិនចាំបាច់នៅកន្លែងសាធារណៈ។
ស្រមៃថាយើងដើរលេងតាមព្រៃភ្នំ ឬអង្គុយសម្រាកលំហែរកាយនៅក្នុងសួនឧទ្យាន ឬបោះជំរុំដោយក្តីរីករាយនឹងភាពស្រស់ស្អាតនៃធម្មជាតិ ហើយបន្ធូរភាពតានតឹងស្ត្រេសពីការងារជាមួយនឹងបរិយាកាសដ៏ស្ងប់ស្ងាត់ ស្រាប់តែអ្វីៗត្រូវបានបំផ្លាញដោយសំឡេងរំខានដែលនៅជុំវិញដូចជាសម្លេងចេញពីធុងប៉ាស់ជាដើម ។
សូមចងចាំថា ការបង្កើតបរិយាកាសនៅកន្លែងសាធារណៈដែលស្ងប់ស្ងាត់ ទាមទារការខិតខំប្រឹងប្រែងរួមគ្នា និងការផ្លាស់ប្តូរបរិបទសង្គម។ សូមចូលរួមលើកកម្ពស់ការយល់ដឹង បំផុសការផ្លាស់ប្តូរ បញ្ឈប់ការរំខានដោយសម្លេង និងលើកកម្ពស់បរិយាកាសស្ងប់ស្ងាត់បែបធម្មជាតិ និងរីករាយសម្រាប់យើងទាំងអស់គ្នា ។
ក្រុម និងផេកអ្នកដើរព្រៃនៅកម្ពុជា