ꜱᴏᴛʜᴇᴀʀᴇᴀᴄʜ ᴛʀᴀᴠᴇʟʟᴇʀ𝒢𝑜𝒾𝓃𝑔 𝓉𝑜 𝒸𝒶𝓂𝓅𝒾𝓃𝑔 𝒾𝓈 𝑔𝑜𝒾𝓃𝑔 𝓉𝑜 𝒽𝑜𝓂𝑒
សូមស្វាគមន៍ មកកាន់គេហទំព័ររបស់យើងខ្ញុំ ។ អ្នកទាំងអស់គ្នាអាចស្វែងរក Link ដើម្បីចូលទៅកាន់ Social Media Plateform នានា ព្រមទាំងមើលមាតិកាដែលខ្ញុំបានផលិតដូចជារូបភាព និងវីដេអូជាដើម ។

ខ្ញុំឈ្មោះ គួរ សុធារាជ បច្ចុប្បន្នខ្ញុំជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ ឬអាចហៅម្យ៉ាងទៀតថា កម្មករកូដ ។ ខ្ញុំជាអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ បានបញ្ចប់បាក់ឌុបនាឆ្នាំ ២០១០ និងបានបន្តការសិក្សា បរិញ្ញបត្រជំនាញព័ត៌មានវិទ្យានៅ សកវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងបញ្ចប់នៅឆ្នាំ ២០១៤។ ខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន នាឆ្នាំ ២០២២ នៅសកវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ។
ពេលទំនេរពីការងារខ្ញុំចូលចិត្តចំណាយពេលវេលាដើរលេង តាមកន្លែងកម្សាន្តនានាបែបលក្ខណៈបោះជុំរុំ ដើរព្រៃ ឡើងភ្នំ ទៅកោះ ចម្អិនអាហារញាំដោយខ្លួនឯង ។
ចាកចេញពីសម្លេងរំខាននៅក្នុងទីក្រុង ហើយស្វែងរកសន្តិភាពក្នុងផ្លូវចិត្តរបស់អ្នក ភ្ជាប់ខ្លួនអ្នកទៅក្នុងភាពស្ងប់ស្ងាត់នៃធម្មជាតិ បោះតង់ឲ្យចំកណ្តាលទេសភាពព្រៃភ្នំសម្រាកលំហែកាយជាមួយភាពស្ងប់ស្ងាត់ ទុកឱ្យភាពតានតឹងរលាយបាត់។
រចនា និងអភិវឌ្ឍកម្មវិធីគ្រប់គ្រងតាមតម្រូវការអាជីវកម្ម ដូចជា ប្រព័ន្ធគ្រប់គ្រងស្តុក ការលក់ (POS) បុគ្គលិក អតិថិជន និងរបាយការណ៍ ដែលងាយស្រួលប្រើ មានសុវត្ថិភាព និងអាចពង្រីកបានតាមការរីកចម្រើននៃអាជីវកម្ម។
បង្កើតកម្មវិធីទូរស័ព្ទសម្រាប់ Android និង iOS ដែលមានរចនាបថទំនើប ដំណើរការលឿន ងាយស្រួលប្រើ និងភ្ជាប់ជាមួយប្រព័ន្ធ Backend ឬ API របស់អ្នក ចាប់ពីការរចនារហូតដល់ការដាក់លើ App Store និង Google Play។
រចនា និងបង្កើតគេហទំព័រ និងកម្មវិធីលើបណ្តាញ (Web Application) ដែលស្អាត ឆ្លើយតបគ្រប់ឧបករណ៍ ល្អសម្រាប់ SEO និងមានផ្ទាំងគ្រប់គ្រងមាតិកាដែលងាយស្រួលកែប្រែដោយខ្លួនឯង។
ផលិតវីដេអូខ្លីៗ (Reels, Shorts, TikTok), ប្លុកធ្វើដំណើរ និងរូបភាពនានា ដោយមានការច្នៃប្រឌិតខ្ពស់ ដើម្បីជួយលើកស្ទួយស្ថាប័ន ឬអាជីវកម្មឲ្យទាក់ទាញក្នុងបណ្តាញសង្គម។
ផ្សព្វផ្សាយទីកន្លែងស្នាក់នៅ សហគមន៍ទេសចរណ៍ និងទីកន្លែងផ្សងព្រេង ដោយបង្ហាញបទពិសោធន៍ពិត តាមរយៈវីដេអូ ប្លុក និងរូបភាពបែបជីវិតផ្សងព្រេង។
បង្ហាញការប្រើប្រាស់ និង Review សម្ភារៈបោះតង់ ដើរព្រៃ ផ្សេងៗ ដោយបង្ហាញការប្រើប្រាស់ពិតប្រាកដក្នុងដំណើរកម្សាន្តផ្សងព្រេង។
បើលោកអ្នកមានសំណួរ សំណេះសំណាល ឬចង់ស្វែងយល់បន្ថែមអំពីសេវាកម្ម ឬផលិតផលរបស់យើង សូមកុំស្ទាក់ស្ទើរ! យើងសង្ឃឹមថានឹងមានឱកាសបានបម្រើ និងសហការជាមួយលោកអ្នកឆាប់ៗនេះ។